កាលពីពេលថ្មីៗនេះ Pink Panda ដែលជាអ្នកគាំទ្ររបស់ក្រុមចម្រៀងនារីកូរ៉េ Apink បានបង្ហាញការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង បន្ទាប់ពីក្រុមនេះ បានបង្ហាញខ្លួនជាសមាជិកពេញលេញសារជាថ្មីម្តងទៀត ក្នុងកម្មវិធីកម្សាន្ត «Running Man» របស់ប៉ុស្តិ៍ SBS ក្រោយបាត់មុខក្នុងកម្មវិធីខាងលើអស់រយៈពេលជិត ៧ ឆ្នាំកន្លងមក។ 

អ្វីដែលកាន់តែគួរឱ្យរំភើបជាងនេះទៅទៀតនោះ Apink ក៏បានទម្លាក់បទចម្រៀងថ្មីរបស់ខ្លួនផងដែរ ដែលមានចំណងជើងថា «Love Me More» ដើម្បីជាការអបអរគម្រប់ខួប ១៥ ឆ្នាំនៃការ Debut ក្នុងវិស័យ K-Pop របស់ពួកគេ។

គួររំលឹកថា បច្ចុប្បន្ន Apink មានសមាជិកចំនួន ៥ រូប រួមមាន ផាក ឆូរ៉ុង (Park Cho-rong),   យុន បូមី (Yoon Bomi), ជុង អ៊ុនជី (Jung Eunji), គីម ណាមជូ (Kim Nam-Joo) និង         អូ ហាយ៉ុង (Oh Hayoung)។ ក្រុមចម្រៀងនេះបាន Debut ជាផ្លូវការ នៅក្រោមផលិតកម្ម        A Cube Entertainment កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១១ ជាមួយអាល់ប៊ុមខ្នាតតូចដែលមានឈ្មោះថា «Seven Springs of Apink»។ ក្រៅពីនេះ ក្រុមចម្រៀងខាងលើថែមទាំងបានបំបែកកំណត់ត្រានៅលើតារាងចម្រៀងជាបន្តបន្ទាប់ និងថែមទាំងដណ្តើមបានពានរង្វាន់ជាច្រើន តាមរយៈបទល្បីៗរបស់ពួកគេ ដូចជា NoNoNo, Mr. Chu និង LUV ជាដើម៕