ភ្នំពេញ៖ 

ហាងម៉ាស្សា៦ទីតាំង រួមមាន៖ សម្ភារៈមួយចំនួនធំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយអង្គការមួយកន្លែង ចុះធ្វើការបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ពាក់ព័ន្ធនិងករណីបំរើផ្លូវភេទខុសច្បាប់។

ហេតុការណ៍ខាងលើនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុងលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថ បានឲ្យដឹងថាដោយមានការស្រាវជ្រាវនិងស៊ើបអង្កេតពីអង្គការមួយកន្លែង រកឃើញថាទីតាំងហាងម៉ាស្សារទាំង៦កន្លែងខាងលើនេះ គឺមានលួចលាក់ បង្កប់នូវបម្រើសេវាផ្លូវភេទខុសច្បាប់។ លុះមកដល់វេលាកើតហេតុកម្លាំង អាវុធហត្ថរាជធានីភ្នំពេញសហការជាមួយនិងអង្គការ បានដឹកនាំកម្លាំចុះមកបង្រ្កាបជាក់ស្តែងនិងឃាត់ខ្លួនមនុស្សប្រុសស្រី បានជាច្រើននាក់ រួមទាំងវត្ថុតាងជាស្រោមអនាម័យ ដែលបានប្រើប្រាស់រួចហើយ ជាច្រើនកញ្ចប់ផងដែរ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថ ក៏បាននាំខ្លួនមនុស្សប្រុសស្រីទាំនោះរួមទាំងវត្ថុតាំងមួយចំនួន នាំយកទៅខាងអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសួរនាំបន្តនិងចាត់ការតាមនិតិវិធីច្បាប់៕