ភ្នំពេញ៖ 

អាជ្ញាធរខណ្ឌបឹងកេងកង និង ខណ្ឌទួលគោក ចុះរៀបសណ្តាប់ធ្នាប់រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងឱ្យអាជីវករលក់ដូរនៅតំបន់ផ្លូវមុនីរ៉េតនិងតាមផ្លូវជុំវិញផ្សារ ប្តូរទៅលក់នៅផ្សារបោះដុំបន្លែផ្លែឈើ ឬផ្សារដើមគរថ្មី ដែលស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ដើម្បីជំនួសមកវិញ ដើម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ លើកកម្ពស់កម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីក្រុងក្នុងរាជធានីភ្នំពេញ។

ជាមួយនិងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅ តំបន់ជុំវិញផ្សារដើមគរទៀតនោះទេ ចាប់ពីថ្ងៃអាទិត្យ ទី១៨ ខែមករានេះ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង តំបន់ជុំវិញផ្សារដើមគរ និងតំបន់ពាក់ព័ន្ធជុំវិញតទៅទៀតនោះទេ។

ជាមួយគ្នានោះដែរក្រុមអាជីវករក៏បានអញ្ជើញទៅចាប់ឆ្នោតលក់ដូរនៅឯផ្សារដើមគរថ្មីផងដែរ៕