ក្រុមយុវជនអាយុក្រោម១៨ឆ្នាំកងយោធពលខេមរភូមិន្ទ ដែលជាក្រុមកំពុងឈរលេង២ក្នុងតារាងពិន្ទុបណ្ដោះអាសន្ត បានយកឈ្នះក្រុមយុវជនអាយុក្រោម១៨ឆ្នាំក្លិបបាល់ទាត់បឹងកេត ក្នុងលទ្ធផល២ទល់និង០ នៅទីលាននៃកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់ កាលពីព្រឹកថ្ងៃអាទិត្យទី២៥ ខែមករា ឆ្នាំ២០២៦ ។

ខណៈក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង បានយកឈ្នះក្រុមយុវជនសាលាតម្រង់ទិសរាជធានីភ្នំពេញក្នុងលទ្ធផល៤ទល់និង២ នៅទីលានវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច ។រីឯក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ប្រកួតចាញ់ក្រុមយុវជនក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងលទ្ធផល០ទល់និង២ នៅទីលានមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី។ 

ក្រុមយុវជនក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងប្រកួតឈ្នះ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំអង្គរថាយហ្គឺរ ក្នុងលទ្ធផល៥ទល់និង១ នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ស្របពេលដែលយុវជនក្លិបបាល់ទាត់វិសាខា បានប្រកួតឈ្នះក្រុមយុវជន ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល៤ទល់និង០ នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់វិសាខា កប់ស្រូវ រាជធានីភ្នំពេញ។