កណ្តាល៖
ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយយុវតីជាសិស្សសាលាម្នាក់ជិះម៉ូតូបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងទីតាំងកើតហេតុ ខណ:តៃកុងរថយន្តធុនធំ ត្រូវបានឃាត់ខ្លួន ដោយហេតុការណ៍ដ៏រន្ធត់នេះ បានកើតហេតុកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២៨ខែមករាឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ 2 មុខវត្តព្រះពុទ្ធអណ្តែត ស្ថិតក្នុងភូមិបត្តាជី(១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ច បានប្រាប់អោយដឹងថា÷នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-1138 បើកបរដោយយុវតីឈ្មោះ សុខ សូណា អាយុ១៧ឆ្នាំ (ស្លាប់នៅនឹងទីតាំងកើតហេតុ) មុខរបរសិស្ស មានទីលំនៅភូមិ រទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏បានបើកវ៉ាជែងខាងស្តាំរថយន្តមួយគ្រឿងម៉ាក HYUNDAI MIGHTY (ហ៊យ៉ាន់ដាយ ម៉ាចធី) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8043 អ្នកបើកបរឈ្មោះ ហឿន សុភគ្រ្តា ភេទប្រុសអាយុ២១ឆ្នាំ (ឃាត់ខ្លួន) ការធ្វើតេស្ត គឺមិនមានជាតិអាល់កុល និងមានសារធាតុញៀនឡើយ មានទីលំនៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (បើកបរស្របទិសគ្នា)។
ពេលកើតហេតុគឺ ដោយយុវតីជិះម៉ូតូចាប់ហ្វ្រាំងម៉ូតូ បណ្តាលអោយដួលហើយខ្ទាតជនរងគ្រោះចូលពីក្រោមកង់ខាងក្រោយចំហៀងខាងស្តាំរបស់រថយន្តតែម្តង ។ ចំពោះមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ធាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនិតិវិធី ៕
