រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ទី29 ខែមករា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងតំបន់ រួមទាំងភាពតានតឹងនៅសមុទ្រចិនខាងត្បូង សង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា និងជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ រដ្ឋមន្ត្រីការបរទេសប្រទេសហ្វីលីពីន លោកស្រី ម៉ាន់ ថេរេសា ឡាហ្សារ៉ូ បានថ្លែងថា បរិយាកាសសន្តិសុខពិភពលោក កាន់តែមាន "បញ្ហាប្រឈម" និង "ស្មុគស្មាញយ៉ាងខ្លាំង ហើយទីក្រុងម៉ានីល នឹងបន្តរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ និងរក្សាការប្រកាន់ខ្ជាប់របស់អាស៊ានចំពោះគោលការណ៍នៃការអត់ធ្មត់ ការសន្ទនា និងច្បាប់អន្តរជាតិ ស្របពេលដែលទីក្រុងម៉ានីល ក៏មានគោលបំណងដើម្បីបញ្ចប់ក្រមប្រតិបត្តិដែលត្រូវបានពន្យារពេលជាយូរមកហើយសម្រាប់សមុទ្រចិនខាងត្បូង ជាកន្លែងដែលភាពតានតឹងបានកើនឡើងក្នុងរយៈពេល 3 ឆ្នាំកន្លងមកនេះ។