ប្រទេសឥណ្ឌូនេស៊ីបានតម្លើងម៉ាស៊ីនស្កេនកម្ដៅនៅតាមអាកាសយានដ្ឋានសំខាន់ៗរបស់ខ្លួន បន្ទាប់ពីការផ្ទុះឡើងនៃវីរុស នីប៉ា នៅក្នុងប្រទេសឥណ្ឌា ខណៈដែលយ៉ាងហោចណាស់មានភ្ញៀវទេសចរបរទេសចំនួន 5.89 លាននាក់ ក្នុងនោះរួមមានទាំងភ្ញៀវទេសចរណ៍ជនជាតិឥណ្ឌាផងដែរ ដែលបានទៅកំសាន្តនៅកោះបាលីរបស់ប្រទេសនេះ កាលពីឆ្នាំមុន។ វីរុស នីប៉ា នេះ ដែលឆ្លងដោយសត្វប្រចៀវ និងសត្វពាហនៈមួយចំនួន ដូចជាជ្រូក អាចបង្កឲ្យមានគ្រុនក្តៅ និងរលាកខួរក្បាល និងមានអត្រាមរណភាពចន្លោះពី 40% ទៅ 75%។