លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការនាំយកសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចុងក្រោយពីតំបន់ហ្គាហ្សា។ សាកសពរបស់មន្ត្រីប៉ូលីស គឺលោក រ៉ាន វីលី ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សាអស់រយៈពេលជាង 840 ថ្ងៃ ត្រូវបានអមដំណើរដោយក្បួនរថយន្តប៉ូលីសពីព្រំដែនតំបន់ហ្គាហ្សា ឆ្ពោះទៅកាន់ទីក្រុង តែល អាវីហ្វ ដើម្បីប្រគល់ជូនសាច់ញាត្តិ។ ការបញ្ជូនសាកសពចំណាប់ខ្មាំងអីស្រាអែលចុងក្រោយនេះ អាចបើកផ្លូវសម្រាប់ការបើកឡើងវិញនូវច្រកឆ្លងកាត់ក្រុង រ៉ាហ្វា រវាងតំបន់ហ្គាហ្សា និងប្រទេសអេហ្ស៊ីប ដែលជាច្រកទ្វារយ៉ាងសំខាន់សម្រាប់ការផ្តល់ជំនួយនោះ។