អភិបាលរដ្ឋ មីនីផូលីស លោក ធីម វល បានដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវលើពលរដ្ឋអាមេរិកម្នាក់នៅក្នុងទីក្រុងនេះ ដែលបង្កឲ្យផ្ទុះការតវ៉ា និងការថ្កោលទោសយ៉ាងខ្លាំងពីថ្នាក់ដឹកនាំក្នុងតំបន់។ ភ្នាក់ងារសហពន្ធ័ បានធ្វើការបាញ់ប្រហារលើលោក អាលិច ផ្រេធី ដែលជាគិលានុបដ្ឋាយិកាម្នាក់ ដែលបានជំរុញឲ្យក្រុមបាតុកររាប់រយនាក់ ប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដែលនេះ ជាករណីទីពីរហើយដែលបាតុករត្រូវបានបាញ់សម្លាប់ ខណៈដែលករណីទីមួយ គឺកើតឡើងលើលោកស្រី រីនី ហ្គូដ កាលពីថ្ងៃទី 7 ខែមករាកន្លងទៅនេះ។
