បាត់ដំបង៖
បុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សមានជម្ងឺសរសៃប្រាសាទ បានដុត ផ្ទះបាយ មួយខ្នងឆេះអស់ទាំងស្រុងនៅវេលាម៉ោងប្រហែល ១៦និង០០នាទី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១០ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ករណីអគ្គីភ័យខាងលើនេះបង្កឡើងដោយបុរសជាប្អូនប្រុសបង្កើត ឈ្មោះ រ៉ាំង ស៊ា អាយុ ៥១ឆ្នាំ បានធ្វើសកម្មភាពដុតផ្ទះបាយមួយខ្នងដែលមានទំហំ ២ម៉ែត្រ x ៣ម៉ែត្រ សង់អំពី ឈើប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ដែលម្ចាស់ផ្ទះឈ្មោះ រ៉ាំង សុំ ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។
នៅក្នុងហេតុការណ៍ករណីអគ្គីភ័យនេះដែរ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន នគរបាលស្រុកឯកភ្នំ បានចុះមកដល់កន្លែងកើតហេតុ តែមិនបានបាញ់ពន្លត់នោះទេ ដោយសារមេភូមិ និងប្រជាពលរដ្ឋ ជួយពន្លត់គ្នាបានទាន់ពេលវេលា៕
