ភ្នំពេញ៖
រថយន្តស៊េរីទំនើបចំនួន៤គ្រឿង ព្រមទាំងអ្នកបើកបរចំនួន៤នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនមកធ្វើធ្វើការអប់រំនិងណែនាំអោយដោះស៊ីរ៉ែននិងភ្លើងហ្វាចេញ។
ការឃាត់រថយន្តនិងអ្នកបើកបរនេះ បន្ទាប់ពីរថយន្តទាំងនោះ បំពាក់ស៊ីរ៉ែនបើកជាក្បូនចេញពីរាជធានីភ្នំពេញទៅខេត្តកំពត ហើយ ថតបង្ហោះនៅក្នុងបណ្តាញសង្គមកាលពីម៉ោងប្រមាណ៥ល្ងាចថ្ងៃទី១១ខែមករាឆ្នាំ២០២៦។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលចរាចរណ៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារចរាចរណ៍ បានចាប់ឃាត់រថយន្តស៊េរីទំនើប០៤គ្រឿង ដែលបានបំពាក់ភ្លើងសារ៉ែនរបស់សមត្ថកិច្ច ដោយគ្មានការអនុញ្ញាតខុសច្បាប់។ការចាប់ឃាត់នេះ គឺដើម្បីធ្វើកិច្ចសន្យាអប់រំឲ្យម្ចាស់យាន្តទាំង៤ ដែលគ្មានភារកិច្ចត្រូវបញ្ឈប់ការបំពាក់ភ្លើងសារ៉ែន។
នៅក្នុងការឃាត់ខ្លួន លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារចរាចរណ៍ ក៍បានណែនាំអោយម្ចាស់រថយន្តដោះស៊ីរ៉ែន ភ្លើងហ្វាចេញដោយប្អូនៗគ្មានសិទ្ធទេ។ ម្យ៉ាងទៀត នាំអោយមានការយល់ច្រឡំថា ជាក្បួនថ្នាក់ដឹកនាំ។ទន្ទឹមនោះម្ចាស់រថយន្តក៍បានសុំទោសជាសាធារណៈនិងសន្យាចំពោះសមត្ថកិច្ចឈប់ប្រព្រឹត្តនូវកំហុសតទៅទៀតនិងសូមអ្នកលេងបណ្តាញសង្គមកុំយកគំរូតាម៕
