លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹង «គ្រប់គ្រង» ប្រទេសវេណេស៊ូអេឡា បន្ទាប់ពីការវាយឆ្មក់ចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកប្រធានាធិបតី ត្រាំបានសង្កត់ធ្ងន់ថា «យើងនឹងគ្រប់គ្រងប្រទេសនេះ រហូតដល់ពេលដែលយើងអាចធ្វើការផ្លាស់ប្តូរដោយសុវត្ថិភាព ត្រឹមត្រូវ និងយុត្តិធម៌» ហើយយើងក៏មានគម្រោងកាន់កាប់ និងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសវេណេស៊ូអេឡាផងដែរ។ សហរដ្ឋអាមេរិក នឹងប្រើប្រាស់ប្រេងរបស់ប្រទេសវេណេស៊ូអេឡា ដើម្បីទូទាត់ថ្លៃ នៃការធ្វើអន្តរាគមន៍របស់ខ្លួននៅទីនោះ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ត្រាំ ក៏បានព្រមានថា សហរដ្ឋអាមេរិក បានត្រៀមរួចរាល់ហើយសម្រាប់ការវាយប្រហារលើកទីពីរលើប្រទេសវេណេស៊ូអេឡា ដែលនឹងមានទ្រង់ទ្រាយធំជាងមុន ប៉ុន្តែបច្ចុប្បន្ន មិនទាន់មានភាពចាំបាច់សម្រាប់ធ្វើដូច្នេះនោះទេ។