សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចដកហូតមុខតំណែងឧត្តមសេនីយ៍ឯក សុខ លីហួត ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យមកជាមន្ត្រី
ភ្នំពេញ៖
ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គលេខ ០២២២២ អគ្គនាយករង នៃអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ត្រូវ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតមុខតំណែង ឱ្យមកជាមន្ត្រី។
តាមអនុក្រឹត្យរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិនិងយោងតាម សំណើ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច៖
មាត្រា១ ត្រូវបានដកហូតមុខតំណែង ពីឧត្តមសេនីយ៍ឯក សុខ លីហួត អត្តលេខ ០២២២២ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ឱ្យមកជាមន្ត្រី។
ទោះបីជាយ៉ាងណាគេពុំបានដឹងថាលោកឧត្តមសេនីយ៍ឯកសុខ លីហួតនោះមាន កំហុស ឆ្គងរឿងអ្វីឡើយ?៕