អនាគតរបស់តំបន់ ហ្រ្គីនលេន គឺសម្រាប់ពលរដ្ឋ និងប្រទេសដាណឺម៉ាក ក្នុងការសម្រេច

International • January 09, 2026
អនាគតរបស់តំបន់ ហ្រ្គីនលេន គឺសម្រាប់ពលរដ្ឋ និងប្រទេសដាណឺម៉ាក ក្នុងការសម្រេច

រដ្ឋមន្ត្រីការបរទេសប្រទេសអាល្លឺម៉ង់ លោក ចន វេនផូល បាននិយាយថា អនាគតនៃតំបន់ ហ្រ្គីនលេន គឺសម្រាប់ប្រជាជនរបស់ខ្លួ និងប្រទេសដាណឺម៉ាក ជាអ្នកសម្រេច ហើយយើងក៏ប្រាកដថា អង្គការណាតូនឹងនៅតែបន្តរួបរួមគ្នា។ លោក ប្រធានាធិបតី ត្រាំ បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកចង់គ្រប់គ្រងតំបន់ តំបន់ ហ្រ្គីនលេន នេះ ដោយអះអាងថា កោះនេះ គឺជាទីតាំងយុទ្ធសាស្ត្រយោធាសំខាន់របស់អាមេរិក និងថាប្រទេសដាណឺម៉ាក មិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារកោះនេះនោះទេ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើអាមេរិកសម្រេចប្រើប្រាស់យោធារឹបអូសកោះតំបន់ ហ្រ្គីនលេន ពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសដាណឺម៉ាកនេះមែន ភាពតានតឹងនឹងផ្ទុះឡើងរវាងសម្ព័ន្ធមិត្តអង្គការណាតូ និងជំរុញឲ្យមានការបែកបាក់រវាងលោកប្រធានាធិបតី ត្រាំ និងមេដឹកនាំអឺរ៉ុប។





x Enlarged Image