ប្រទេសអីរ៉ង់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម តែក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចារផងដែរ

International • January 14, 2026
ប្រទេសអីរ៉ង់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម តែក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចារផងដែរ

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជុំវិញការធ្វើអន្តរាគមន៍ដោយកម្លាំងយោធានៅក្នុងប្រទេសអីរ៉ង់នោះ រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាខី បានប្រកាសថា អ៊ីរ៉ង់បាន «ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម» ប៉ុន្តែក៏ «ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចា» ផងដែរ។ តែយ៉ាងណាមិញ លោក អារ៉ាខី បានបញ្ជាក់ថា ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ «ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង» និងថា ការព្រមានរបស់លោកប្រធានាធិបតី ត្រាំ ប្រឆាំងនឹងប្រទេសអីរ៉ង់ គឺស្មើនឹងការជំរុញឲ្យជនក្បត់ជាតិ និងក្រុមភេរវករ កំណត់គោលដៅលើក្រុមបាតុករ និងកងកម្លាំងសន្តិសុខ ដើម្បីឲ្យមានការអន្តរាគមន៍ពីបរទេស។ គួរបញ្ជាក់ផងដែរថា អាជ្ញាធរប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាបានញុះញង់បង្កបញ្ហា ឲ្យមានការធ្វើបាតុកម្មនេះឡើង ព្រមទាំងបានថ្កោលទោស «សកម្មភាពភេរវកម្មដែលដឹកនាំដោយអាមេរិក និងអ៊ីស្រាអែលនេះ»។ 





x Enlarged Image