លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បានធ្វើការអត្ថាធិប្បាយលើប្រតិបត្តិការយោធារបស់អាមេរិកនៅក្នុងប្រទេសវេណេស៊ូយអេឡា ដោយបានសង្កត់ធ្ងន់ថា "ប្រសិនបើអាមេរិក អាចដោះស្រាយជាមួយមេដឹកនាំផ្តាច់ការរបស់ប្រទេសនេះ តាមរយៈសកម្មភាពបែបនេះ ចឹង សហរដ្ឋអាមេរិក គួរតែដឹងនូវអ្វីដែលខ្លួនត្រូវធ្វើហើយ"។ គួរបញ្ជាក់ផងដែរថា ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិមកពី 18 ប្រទេសនៅក្នុងទីក្រុងគៀវ ជុំវិញការធានាសន្តិសុខ កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងផែនការជាបន្តបន្ទាប់សម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលលោកប្រធានាធិបតី ហ្សេលេនស្គី បានប្រកាសបន្តសង្ឃឹមថា នឹងមានកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកនៅចុងខែមករាខាងមុខ ដើម្បីពិភាក្សាអំពីរបៀបបិទបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។