សៀមរាប៖‎ 

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង នគរបាលទទួល ផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប  បានឲ្យដឹងនៅរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៦ នេះថា  ករណីបទល្មើសព្រៃឈើនេះ ត្រូវបានកម្លាំង សមត្ថកិច្ច បញ្ជូនមធ្យោបាយ និង វត្ថុតាងទៅឲ្យមន្រ្តីជំនាញ ដើម្បីអនុវត្តអនុវត្តទៅតាម នីតិវិធី អនុលោមតាមច្បាប់ស្តីពីព្រៃឈើ ។ 

ចំពោះម្ចាស់រថយន្ត ដែលចុះរត់គេចខ្លួនបាត់ស្រម៉ោលនោះ បានបន្សល់ទុកនៅរថយន្ត កែឆ្នៃ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២ .BJ ៩០ ៥៣  ។ លោកបានបន្តថា រថយន្តដឹកឈើនេះ កម្លាំងសមត្ថកិច្ចចម្រុះស្ទាក់.បង្ក្រាបបានឡានដឹកឈើខុសច្បាប់ មួយគ្រឿង រួចប្រគល់ឲ្យ មន្ត្រីជំនាញយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ 

ករណីឃាត់រថយន្ត ដឹកឈើខុសច្បាប់នេះ បាននៅត្រង់ចំណុច ផ្លូវ បេតុង ខាងកើត សណ្ឋាគារ អង្គរអេរ៉ា កាលវេលាម៉ោងប្រមាណ ១ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី ១៨ ខែ មករាឆ្នាំ ២០២៦ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ។

បើតាមប្រភពពី សមត្ថកិច្ច សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាករណីរថយន្តកែឆ្នៃដឹក ឈើប្រណីតខុសច្បាប់នេះ  ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ចូលមកលាក់ ខ្លួន នៅក្នុងដេប៉ូឈើមួយកន្លែង ស្ថិតនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប យ៉ាងស្ងៀម ស្ងាត់ ជាយូរឆ្នាំមកហើយ ក្នុងខណៈសមត្ថកិច្ចកំពុងជាបរវល់ បញ្ហាការងារព្រំដែន ទើប រថយន្តប្រភេទធ្លាប់ដឹកភ្ញៀវនេះ  បែរមករកស៊ីដឹកជញ្ជូនឈើប្រណីតខុសច្បាប់ទៅវិញ ៕