ភ្នំពេញ៖
ប្រជាពលរដ្ឋទិញដី និង ផ្ទះបុរីឡេង ណាវ៉ាត្រា(គម្រោងជ្រែ១០០)ប្រមាណជិត៥០នាក់បានផ្ទុះការតវ៉ាជាថ្មីដោយស្រែកអយុត្តិធម៌និងបាន ចោទឧកញ៉ា ឡេងណាវ៉ាបោកប្រាស់ ហើយទាមទារ សងលុយពួក គាត់វិញ ។
ការតវ៉ានេះផ្ទុះឡើងសារជាថ្មីកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវជាតិលេខ៦Aក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វាររាជធានីភ្នំពេញដែលជាចំណុចផ្លូវចូលទៅបុរី ឡេង ណាវ៉ាត្រាដែល ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ការលើកគ្នាតវ៉ាជាតិថ្មីនេះបន្ទាប់ពីមានការដោះស្រាយរបស់ក្រសួងរៀបចំដែនដីនគររូបនីកម្មនិងសំណង់ហើយត្រូវបានឧកញ៉ា ឡេង ណាវ៉ាត្រាសន្យាថាដាក់ជាងបន្ត សាងសង់ នៅ ដើមខែមករា ក្រោយមកសន្យាថា ថ្ងៃទី២០ខែមករា តែសន្យាខ្យល់។
ក្នុងការតវ៉ានោះដែរ ប្រជាពលរដ្ឋ ក៏បានលើកបដានិងរូបសម្ដេចតេជោ,សម្ដេចបវរធិបតី ទទួចអោយសម្តេចទាំង២ ជួយអន្តរាគមន៍ព្រមទាំងរូបឧកញ៉ា ឡេង ណាវ៉ាត្រា និង ក្រុមគ្រួសារ ស្រែកថា អយុត្តិធម៌, ឡេងណាវ៉ាបោកប្រាស់ សងលុយពួកខ្ញុំវិញ, លើសកុងត្រា៥ទៅ៦ឆ្នាំហើយមិនធ្វើផ្ទះ អោយទេ។
ប្រជាពលរដ្ឋ ក៏បានទទូចស្នើសុំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ពន្លឿនការដោះស្រាយជូនពួកគាត់ និង ទាមទារឲ្យឧកញ៉ា ឡេង ណារ៉ាត្រាម្ចាស់បុរីគោរពទៅតាមកំណត់ហេតុដោះស្រាយ ឯកភាពគ្នា ហើយ បន្តសាងសង់និងកាត់ផ្ទះដីជូនពួកគាត់។ បន្ទាប់ពីតវ៉ាអស់ប្រមាណជាងមួយម៉ោង ប្រជាពលរដ្ឋក៏បានបិទផ្លូវជាតិលេខ៦-អា មួយសន្ទុះក្រោយមក ក៏មានការសម្របសម្រួលពីលោកអភិបាលខណ្ឌជ្រោយចង្វារ បើកផ្លូវឲ្យចរាចរណ៍ឡើងវិញ។ លោកអភិបាលខណ្ឌ ក៍បានទាក់ទងទៅឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដោយសន្យាថា នឹងជួបដោះស្រាយ នៅថ្ងៃទី ២៨ខែមករា ឆ្នាំ២០២៦ នៅវេលាម៉ោង១០ព្រឹកទើបប្រជាពលរដ្ឋរងគ្រោះបាន បំបែកគ្នា៕
