ភ្នំពេញ៖
ជនជាតិវៀតណាមស្រីប្រុសពីរនាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគបាលរាជធានីសហការជាមួយនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព យកមាសក្លែងក្លាយបន្លំប្តូរ យកមាសពិត ជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា។
ជនសង្ស័យរូបនោះ៖១- ឈ្មោះ ង្វ្រៀន ស៊ីធូ ភេទ ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់ នៅផ្ទះជួល ផ្លូវលំ ភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ,២- ឈ្មោះ ង្វ្រៀន យ៉ាង ជា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមនគរបាល បានឲ្យដឹងទៀតថាជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពយកមាសក្លែងក្លាយបន្លំប្ដូរយកមាសពិតចំនួន ៣ករណីផ្សេងគ្នា។
លើកទី១ ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទី ជនសង្ស័យបាន ធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយ បន្លំ យកមាស ពិតប្រាកដ នៅចំណុចតូបម៉ាក់ លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យកបាន ខ្សែក ទម្ងន់ ២ជីកន្លះ ។
លើកទី២ ៖ កាលពី ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ វេលា ម៉ោង ១៧:០០ នាទី ជនសង្ស័យ បាន ធ្វើ សកម្មភាពលួចប្ដូរ មាសក្លែងក្លាយ បន្លំ យកមាសពិតប្រាកដ នៅចំណុចហាងលក់មាសយីហោ"ហេង មានលាភ" ផ្ទះ លេខ១៩អឺ០ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យកបានខ្សែក ទម្ងន់ ២តម្លឹង និងលើក ទី ៣ ៖ កាលពី ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ វេលា ម៉ោង ប្រហែល ១៣:៣០ នាទី ជនសង្ស័យ បាន ធ្វើ សកម្មភាពលួច ប្ដូរ មាស ក្លែងក្លាបន្លំ យកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះ លេខ ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យកបាន ខ្សែក ទម្ងន់ ២តម្លឹង ។ជនសង្ស័យ ជាមុខសញ្ញាចាស់និងធ្លាប់ជាប់ពន្ធនាគារផងដែរ៕
