កំពង់ចាម៖
បន្ទាប់ពីបានទទួលព័ត៌មានពីប្រជានេសាទ ចាប់បានត្រីរាជ១ក្បាល ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស បានចុះពិនិត្យនិងកំណត់ទិន្នន័យ ហើយបានលែងត្រីរាជនោះ ចូលទៅក្នុងទន្លេមេគង្គវិញ ។
តាមប្រភពពីមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ឲ្យដឹងថាក្រុមបច្ចេកទេស បានពិនិត្យឃើញថា ជាត្រីរាជ ភេទញី មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់សរុប ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ៕
