ភ្នំពេញ៖ 

ផ្ទះល្វែងលក់អីវ៉ាន់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យបន្ទប់ឡៅតឿ រងការខូចខាតទាំងស្រុង។ អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ១០០៩ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ 

នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ អស់២ថយន្ត ហើយ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ៥ និង ៣០នាទីថ្ងៃដដែល ។ 

តាមរបាយការណ៍បា នអោយដឹងថាអគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ បានធ្វើឱ្យឆេះខូចខាតបន្ទប់ជាន់ឡៅតឿ ចំនួន០១បន្ទប់ រួមមាន៖ កង្ហារ ០១, គ្រែ ០១, ទូ ០១ និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕