បាត់ដំបង៖
អគ្គិភ័យបានឆាបឆេះព្រៃក្បែរីសតមួយកន្លែងបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ទាំងយប់។
ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្បែរីសតឡងព្រិដ ស្ថិតក្នុងក្រុមទី៤ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យភ្លើងឆេះព្រៃនេះដែរ ភ្លាមៗនោះកម្លាំងផ្នែកជំនាញ ដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុងបានចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡានផងដែរ៕
