ក្រុមបាតុករ បានបន្តប្រមូលផ្តុំគ្នាក្នុងទីក្រុងតេអេរ៉ង់ ជាមួយនឹងការបាញ់កាំជ្រួច ដុតសំបកកង់ឡាន និងការស្រែកប្រឆាំងរដ្ឋាភិបាល។ អាជ្ញាធរប្រទេសអ៊ីរ៉ង់បានព្រមានថា ពួកគេអាចនឹងបង្កើនការបង្ក្រាបលើក្រុមបាតុករទាំងនេះ ខណៈដែលកងឆ្មាំបដិវត្តន៍អីរ៉ង់បានស្តីបន្ទោសភាពចលាចលនេះទៅលើក្រុមភេរវករ។ យោងតាមរបាយការណ៍ បាតុកម្មបានវិវឌ្ឈន៍ទៅជាអំពើហិង្សា ផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ ខណៈដែលមានការដាច់ចរន្តអគ្គិសនី និងប្រពន្ធ័អ៊ីនធឺណិតទូទាំងតំបន់។ គួរបញ្ជាក់ផងដែរថា បាតុកម្មបានផ្ទុះឡើងនឹងរីករាលដាលពាសពេញប្រទេសអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី28 ខែធ្នូ ជុំវិញការកើនឡើងនៃអតិផរណា និងបានប្រែក្លាយទៅជាការប្រឆាំងនយោបាយយ៉ាងឆាប់រហ័ស ជាមួយនឹងការទាមទារបស់ក្រុមបាតុករ ឲ្យបញ្ចប់ការគ្រប់គ្រងរបស់ពួកបព្វជិត ស្របពេលដែលអាជ្ញាធរបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាជាអ្នកញុះញង់ឲ្យមានភាពចលាចលនេះ។