ប្រទេសចិន បានជំរុញសហរដ្ឋអាមេរិក កុំឲ្យប្រើប្រាស់ប្រទេសដទៃទៀតជាលេស ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ពោល គឺបន្ទាប់ពីការលើកឡើងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលថា អាមេរិក ត្រូវការកាន់កាប់កោះ ហ្គ្រីនឡែន ដើម្បីការពារពីប្រទេសរុស្ស៊ី ឬចិន ពីការកាន់កាប់កោះនេះនាពេលអនាគត។ ថ្លែងក្នុងសន្នីសិទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិន លោកស្រី ម៉ៅ នីង បានបញ្ជាក់ថា “តំបន់អាកទិក ទាក់ទងនឹងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ”ខណៈដែលសកម្មភាពរបស់ប្រទេសចិននៅតំបន់អាកទិក មានគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់តែប៉ុណ្ណោះ ហើយលោកស្រី ម៉ៅ នីង ក៏បានអំពាវនាវឲ្យគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាជាតិទាំងអស់ ក្នុងការធ្វើសកម្មភាពស្របច្បាប់នៅតំបន់អាកទិក។