ភ្នំពេញ៖ 

បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលចង្កូតទៅបុកជាមួយនិងរថយន្តស៊េរីទំនើបម៉ាក Mazda បើកទិសដៅបញ្រ្ចាសគ្នាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទៅមើល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងចំណុចក្នុងតំបន់ កោះនរាសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Mazdaមួយគ្រឿង ខណះម្ចាស់បានបាំងស្លាកលេខ បើកបរតាមបណ្តោយ ផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ។

លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1P-5610 ជិះដោយបុរសរងគ្រោះម្នាក់ នាក់ធ្វើដំណើរលើផ្លូវតែមួយទិសដៅបញ្រ្ចាស់គ្នាពិកើតទៅលិចក្នុងល្បឿនលឿន ។

ខណៈជិះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្តចំពីចំហៀងខាងឆ្វេងផ្នែក ខាងមុខរងការខូចខាតយ៉ាងដំណំ និង បណ្តាលឲ្យភាគីខាងម៉ូតូ បានរងរបួសធ្ងន់ ត្រូវបញ្ជូនយកទៅសង្រ្គោះភ្លាមៗចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីចរាចរណ៍ជំនាញផ្លូវគោកចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះសន្នរង់ចាំការដោះស្រាយគ្នានៅ ពេលក្រោយ៕