កម្មវិធីផ្ញើសារក្នុងស្រុកជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានស្ដារឲ្យប្រើប្រាស់ឡើងវិញកាលពីថ្ងៃអង្គារ ទី20 ខែមករា។ ទោះបីជាប្រជាជនជាច្រើន អាចប្រើប្រាស់កម្មវិធីផ្ញើសារនេះបាន តែប្រទេសនេះ នៅតែរារាំងការចូលប្រើប្រាស់ប្រពន្ធ័អ៊ីនធឺណិត រហូតដល់មានការបញ្ជាក់ពីអាជ្ញាធរ ពីការស្ដារឡើងវិញនូវសុវត្ថិភាពពេញលេញ។ គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់ ក៏បានបើកឲ្យដំណើរការការចូលប្រើប្រាស់កម្មវិធី Google ឡើងវិញកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីការកាត់ផ្តាច់ចរន្តអគ្គិសនីទូទាំងប្រទេសរយៈពេល 10 ថ្ងៃ ជុំវិញការផ្ទុះឡើងនៃបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស ដែលជំរុញឲ្យមានការបង្រ្កាបហឹង្សាលើក្រុមបាតុករ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់ម៉ឺននាក់ទៀត ត្រូវបានចាប់ខ្លួននោះ។
