ភ្នំពេញ៖ 

ជនសង្ស័យស្រី ប្រុសចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចុះធ្វើ រដ្ឋបាលនៅក្នុងតំបន់ស្មុគស្មាញតាមផ្លូវរថភ្លើងឃាត់ខ្លួនដោយពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន។ 

តាមនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង៣០នាទីរសៀល កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះត្រួត ពិនិត្យ រដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង ក្រុមទី៥៤  ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជលទ្ធផល៖ បានធ្វើការត្រួតពិនិត្យបន្ទប់ជួលបានចំនួន១៣បន្ទប់ មនុស្សស្នាក់នៅធម្មតា សរុប៣០នាក់ ប្រុស១៧នាក់ ១៨ឆ្នាំ៣០នាក់ ប្រុស១៧នាក់ជា ប្រជាពលរដ្ឋរស់នៅធម្មតា ។ 

នៅក្នុងប្រតិបត្តិការរដ្ឋបាលនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបានចំនួន៨នាក់ ស្រី១នាក់។ បច្ចុប្បន្ន ជន សង្ស័យបានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌ ទួលគោក ដើម្បីបន្តនិតិវិធី៕