អ្នកនាំពាក្យក្រសួងការបរទេសប្រទេសអ៊ីរ៉ង់ លោក អែសមេអីល បាហ្គាអ៊ី បានព្រមានថា អ៊ីរ៉ង់ នឹងធ្វើការឆ្លើយតបដ៏ខ្លាំងក្លា ទៅនឹងការឈ្លានពានណាមួយ។ ការព្រមាននេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបញ្ជូនកងកម្លាំងយោធារបស់អាមេរិកមកកាន់តំបន់មជ្ឈឹមបូព៌ាន និងការធ្វើសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រ។ លោក បាហ្គាអ៊ី បានបន្តថា ប្រទេសអ៊ីរ៉ង់នៅតែបន្តប្រឈមមុខនឹង «សង្គ្រាមចម្រុះ» ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ខណៈដែលអាមេរិក នៅតែបង្កហេតុចាប់តាំងពីការវាយប្រហារកាលពីឆ្នាំមុន និងការប្រើប្រាស់ «សម្ពាធសេដ្ឋកិច្ច» ដើម្បីបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ហើយការមកដល់នៃកងកម្លាំងជើងទឹករបស់អាមេរិកនៅក្នុងតំបន់នេះ នឹងមិនធ្វើឲ្យអ៊ីរ៉ង់រង្គោះរង្គើចំពោះការប្តេជ្ញាចិត្តក្នុងការការពារអធិបតេយ្យភាព និងប្រជាជនរបស់ខ្លួននោះទេ យោធាអ៊ីរ៉ង់ កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍ផ្សេងៗ ព្រមទាំងត្រៀមខ្លួនរួចជាស្រេច។
