យោងតាមក្រសួងការពារជាតិប្រទេសរុស្ស៊ីបានរាយការណ៍ថា កងទ័ពរុស្ស៊ី បានវាយប្រហារទីតាំងផ្ទុកយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ និងចំណុចដាក់ពង្រាយបណ្តោះអាសន្នរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅទូទាំងទីតាំងចំនួន 158 កន្លែង។ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន 360 គ្រឿង គ្រាប់បែកតាមអាកាសចំនួនពីរគ្រាប់ និងប្រពន្ធ័គ្រាប់រ៉ុក្កែត ហៃម៉ាស (HIMARS) របស់អាមេរិកចំនួន 2 នៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេសក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ។ ជាមួយគ្នានេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានអះអាង ការប្រយុទ្ធចំនួន 191 លើកបានផ្ទុះឡើង នៅតំបន់ជួរមុខ ហើយកងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារលើឃ្លាំងអាវុធរបស់រុស្ស៊ីនៅក្នុងតំបន់ កូស្ត្រូម៉ា ដែលឃ្លាំងអាវុធនេះ ត្រូវបានប្រើដើម្បីរក្សាទុកគ្រាប់រំសេវ និងការថែទាំបច្ចេកទេស ការដឹកជញ្ជូន និងការគាំទ្រផ្នែកគ្រាប់មីស៊ីលផងដែរ។
