យន្តហោះមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍វេណេស៊ូអេឡាចំនួន 235 នាក់ ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ សាយម៉ុន បូលីវ៉ា កាលពីដើមសប្តាហ៍នេះ។ យោងតាមសេចក្តីថ្លែងការណ៍ ពលរដ្ឋទាំងនោះដែលរួមមានបុរស 219 នាក់ និងស្ត្រី 16 នាក់ ត្រូវបាននិរទេសចេញពីរដ្ឋ អារីហ្សូណា របស់សហរដ្ឋអាមេរិកតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ អីស្ទឺន អ៊ែរឡាញ។ នេះ គឺជាការនិរទេសជនអន្តោប្រវេសន៍វេណេស៊ូអេឡាដំបូងបំផុត ចាប់តាំងពីអាមេរិក បើកការវាយប្រហារលើប្រទេសនេះ និងចាប់ខ្លួនលោកប្រធានាធិបតីដែលកំពុងកាន់អំណាច គឺលោក នីកូឡាស ម៉ាឌូរូ នោះ។ យោងតាមស្ថិតិ ជនជាតិវេណេស៊ូអេឡាប្រមាណ 7 លាននាក់បានចាកចេញពីប្រទេសកំណើតរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យោងតាមវិបត្តិសេដ្ឋកិច្ច និងភាពចលាចលក្នុងសង្គម ដែលរដ្ឋាភិបាលរបស់ប្រទេសនេះ បានស្តីបន្ទោសទៅលើទណ្ឌកម្មរបស់អាមេរិកនោះ។
