ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក នៅក្នុងថ្ងៃគម្រង់ខួបមួយឆ្នាំនៃការឡើងកាន់អំណាចអាណត្តិទី 2 របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយនឹងការតវ៉ាប្រឆាំងនឹងគោលនយោបាយ ដែលពួកគេអះអាងថាបានធ្វើបែកបាក់សង្គម និងប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ។ ក្រុមបាតុករបានដើរដង្ហែរជាក្បួនតាមដងផ្លូវ ដោយសម្តែងការមិនពេញចិត្តចំពោះគោលនយោបាយក្នុងស្រុក អន្តោប្រវេសន៍ និងការបរទេសរបស់លោកប្រធានាធិបតី ត្រាំ។ ការតវ៉ានេះ បានឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើងពីប្រជាជន ខណៈដែលពួកគេបានចោទប្រកាន់រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ ថាបានធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃប្រជាធិបតេយ្យ ព្រមទាំងបានជំរុញឲ្យលោកប្រធានាធិបតី ត្រាំ អនុម័តវិធីសាស្រ្តសហការ និងសមធម៌ជាងមុន ទៅក្នុងគោលនយោបាយរបស់លោក។