កំពង់ស្ពឺ៖ 

ជនជាតិចិនស្រី-ប្រុសចំនួន៧នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការ បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់បៀរចិន(បៀរម៉ាជាំង)។

ការឃាត់ខ្លួនជនជាតិចិនស្រី-ប្រុសលេងល្បែងស៊ីសងខុសច្បាប់កាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះថ្មតៀមមួយកន្លែងស្ថិតនៅក្នុង ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យនៅមុនពេលឃាត់ខ្លួនជនជាតិចិនខាងលើគឺ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍អង្រ្គង និងកម្លាំងនគបាលស្រុកបសេដ្ឋ បានចុះបង្រ្កាប ទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់(បៀរម៉ាជាំង) នៅចំណុចផ្ទះថ្មតៀម ភូមិត្រពាំងឈូក ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកលេង បានចំនួន៧នាក់ ស្រី០១នាក់ ជាជនជាតិចិន។

នគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថាក្រោយឃាត់ខ្លួនទាំង៧នាក់ខាងលើ នគរបាលដកហូតសំភារៈវត្ថុតាង៖

១/លិខិតឆ្លងដែន(ចិន)ចំនួន៧ច្បាប់ ២/បៀរចំនួន ១៥ហ៊ូ

៣/បៀរម៉ាជាំង (បៀរចិន) ចំនួន ២១៤គ្រាប់ ៤/តុចំនួន ០១

៥/ទូរស័ព្ទ ចំនួន៨គ្រឿង និងលុយមួយចំនួនផងដែរ។

បច្ចុប្បន្ន ជនជាតិចិនស្រី-ប្រុសទាំង៧នាក់ រួមជាមួយនិងវត្ថុតាងជាច្រើនត្រូវបានកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕