ឆ្លងចរន្តអគ្គិសនីឆាប់ឆេះផ្ទះជន់ទី៣នៅសង្កាត់ផ្សារថ្មី រងការខូចខាតសម្ភារៈមួយចំនួន
ភ្នំពេញ៖
ផ្ទះមួយកន្លែង ជាន់ទី៣ នៅខាងជើងផ្សារថ្មី ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលអោយសម្ភារៈមួយចំនួន បានរងការខូចខាត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៨និង២៧នាទីព្រឹក ថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៦ នៅចំណុច ផ្ទះលេខ៩ អឺ៣ ផ្លូវ១១៨កែង៥៣ ភូមិ១១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមនគរបាលខណ្ឌដូនពេញ បានអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយ ភ្លើងបានរលត់នៅវេលាម៉ោង៩និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ដោយពុំបណ្តាលឲ្យរាលដាលដល់អ្នកក្បែរខាងឡើយ ។
តាមនគរបាល បានអោយដឹងទៀតថា អគ្គិភ័យនេះ បណ្តាលឲ្យរងការខូចខាតបន្ទប់មួយ ទំហំ០៣ម៉ែត្រគុណ០៤ម៉ែត្រ រួមមានម៉ាស៊ីនត្រជាក់,ចំនួន ០១គ្រឿង, កង្ហារចំនួន ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។អគ្គិភ័យនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕