ភ្នំពេញ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ លោក ដួង មាសចំរើន អគ្គនាយករងតំណាងឲ្យ
ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងអនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាតំណាងឲ្យលោក លី សៀងហុង ប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជា និងលោកវរសេនីយ៍ ទោ សុទ្ធ សុខគា ប្រតិភូ ក្លឹបប៉ូលិសប៊ូលីង បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាប៊ូលីងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ស្ថិតនៅមជ្ឈមណ្ឌលប៊ូលីង ប្រ៉ូប៊ូលស្ព័រ នៅផ្សារខាលែនឌែលម៉ល ការប្រកួតកីឡាប៊ូលីងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ។
លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា សម្តែងនូវការកោតសរសើរដល់សហព័ន្ធសម្រាប់ការប្រកួតជើងឯកឆ្នាំ២០២៥នេះ តាមរយៈការប្រកួតកីឡាករ-កីឡាការិនីមានសមត្ថភាព និងបច្ចេកទេសមានការរីកមច្រើនច្រើន ព្រមទាំងក្លិបចូលរួមកាន់តែច្រើនផងដែរ។ ស្របពេលកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២៣ “The 23rd ASEAN University Games” ឆ្នាំ២០២៨ ខាងមុខនេះ ដូច្នេះដឹកនាំក្រសួងអប់រំ យុវជន និងកីឡាអភិឌ្ឍន៍ទាំងនេះឲ្យសក្តានុពលក្នុងនាមផ្ទះ។
លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានបន្តថា លោកធ្លាប់ទស្សនាចូលរួមកីឡាប៊ូលីងកម្រិតអន្តរជាតិ កីឡាករ កីឡាការិនីអន្តរជាតិមានពិន្ទុខ្ពស់ចាប់ពី ២០០ ពិន្ទុឡើងទៅ ដូច្នេះកីឡាករ-កីឡាការិនីប៊ូលីងកម្ពុជាត្រូវជំរុញហ្វឹកហាត់បន្ថែមទៀត ទើបមានឱកាសប្រកួតប្រជែងជាមួយកីឡាករ កីឡាការិនីអន្តរជាតិក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិផ្សេងៗ។
នាឪកាសនេះ លោក ឆាយ កៀក អគ្គលេខាធិការសព័ន្ធកីឡាប៊ូលីងកម្ពុជា បានប្រាប់ឲដឹងថា ការប្រកួតកីឡាប៊ូលីងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ ដោយមានក្រុមចូលរួមចំនួន ៥ក្លឹបនៅរាជធានីភ្នំពេញ មានដូចជា ក្លឹបសប្បាយសុធារស ក្លឹបសប្បាយសែនសុខ ក្លឹបសប្បាយមានជ័យ ក្លឹបប៊ូលីងសេនធឺ និងក្លឹបប៉ូលីស ប៊ូលីងដែលធ្វើការប្រគួតរយះពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែ មករាឆ្នាំ២០២៦ ដោយមាន១២ វិញ្ញ
សម្រាប់លទ្ធផលការប្រកួតកីឡាប៊ូលីងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥
ទទួលបានចំណាត់ថ្នាក់លេខ៣ ក្លឹប ប៉ូលីស ប៊ូលីង ដោយទទួលបានមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្លឹបកីឡាប៊ូលីង សប្បាយ សែនសុខ គ្រងតំណែងជើងឯករង ដោយទទួលបានមេដាយមាសចំនួន ៥ គ្រឿង មេដាយប្រាក់៤ គ្រឿង និងមេដាយសំរិទ្ធ៤ គ្រឿង និងក្លឹបកីឡាប៊ូលីងសេនធឺ គ្រងតំណែងជើងឯក ដោយទទួលបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង ។
