កណ្តាល៖ 

នេះ មិនមែនរពឹសដៃផ្ទៃឆ្អែតនោះទេ តែគឺធ្លាប់ដៃអាឡៃខ្នោះ  ដោយជនសង្ស័យ០២នាក់ត្រូវ សមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ក្រោយម្នាក់ជាអ្នកធ្វើសកម្មភាពលួច ដែកទ្រទុយោទឹកស្អាតនិងម្នាក់ទៀត ជាអ្នកទទួលទិញផលចោរកម្ម ដែលហេតុការណ៍ បានកើតឡើងកាលពីវេលាព្រឹកព្រលឹមថ្ងៃទី០៤ខែមករាឆ្នាំ២០២៦ នៅចំណុចស្ពាន៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី(១)សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដែលបានដឹកនាំកម្លាំងផ្មែកព្រហ្មទណ្ឌនិងប៉ុស្តិ៍នគរបាលព្រែកហូរ ដោយផ្ទាល់ បានប្រាប់អោយដឹងថា÷ ជនសង្ស័យទាំង០២នាក់មាន៖ ទី១-ឈ្មោះ ឈឹន សុខខុន ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ ជាអ្នកលួច (វិជ្ជមាននូវសារធាតុញៀន) , ទី២-ឈ្មោះ លាប សេងវ៉ាង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ជាអ្នកទទួលទិញផលចោរកម្ម   ដែលអ្នកទាំង០២ មានទីលំនៅ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្ភារៈចាប់យករួមមាន៖ ដែក៤ជ្រុងចំនួន១៩កំណាត់ ,ដែកក្រចាប់ចំនួន១២ក្រចាប់ ,បន្ទះដែកមួយចំនួន។

លោកអធិការ បានបញ្ជាក់បន្ថែមថា÷គោរពបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល  បច្ចុប្បន្ន អធិការដ្ធាននគរបាលក្រុងតាខ្មៅ បានដាក់បង្ហាញលេខទូរសព្ទ័របស់លោកធិការផ្ទាល់ និងលេខទូរសព្ទ័ ប៉ុស្តិ៍នគរបាលទាំង១០ ក្នុងក្រុងតាខ្មៅ ជាពិសេសគឺ បានបង្កើតហ្គ្រុបតេឡេក្រាម សម្រាប់ដាក់ជូនប្រជាពលរដ្ឋ រាយការណ៍បានគ្រប់ហេតុការណ៍ យ៉ាងទូលំទូលាយ និងមានប្រសិទ្ធិភាព ដែលហ្គ្រុបតេឡេក្រាមមានឈ្មោះ { អធិការដ្ធាននគរបាលក្រុងតាខ្មៅ }

ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ធអាចថតជាវិដេអូ រូបថត ឬជាសេចក្តីរាយការណ៏ជាសម្លេង ជាសារសរសេរ  ធ្វើអោយកម្លាំងនគរបាលរបស់លោក ចុះអន្តរាគមន៏បានឆាប់រហ័យ បំរើសេចក្តីសុខ ជូនប្រជាពលរដ្ធក្នុងក្រុងតាខ្មៅ ។ បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តនីតិវិធី៕