ពលរដ្ឋអ៊ីស្រាអែលរាប់រយនាក់បានប្រមូលផ្តុំគ្នាក្នុងទីក្រុង តែល អាវីហ្វ ដោយទាមទារឲ្យមានគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយលើព្រឹត្តិការណ៍កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 និងការផ្លាស់ប្តូររដ្ឋាភិបាល។ ក្រុមបាតុករបានលើកឡើងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បានបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែល ដែលបង្កឲ្យផ្ទុះទៅជាសង្គ្រាមក្នុងតំបន់ហ្គាហ្សា ស្របពេលដែលពួកគេ ក៏បានអំពាវនាវឲ្យលោក ណេតាន់យ៉ាហ៊ូ ចុះចេញពីតំណែង។ គួរបញ្ជាក់ផងដែរថា សាកសពរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលចុងក្រោយ ដែលជាមន្ត្រីប៉ូលីសមួយរូប នៅតែមិនទាន់ត្រូវបានបញ្ជូនពីតំបន់ហ្គាហ្សានៅឡើយទេ ខណៈដែលការបញ្ជូនសាកសពចំណាប់ខ្មាំងអីស្រាអែលនេះ គឺមានសារៈសំខាន់ណាស់ចំពោះផែនការសន្តិភាពនៅតំបន់ហ្គាហ្សា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីធានាបាននូវសន្តិភាពរវាងតំបន់ហ្គាហ្សា និងអ៊ីស្រាអែល។