អគ្គិភ័យឆេះផ្ទះល្វែង របស់អាជីវករលក់ដូរចំនួន១១ ល្វែង ធ្វើពីថ្ម ប្រកស័ង្កសី ត្រូវបានឆេះអស់ស្ទើរទាំងស្រុង សំណាងល្អ គ្មានអ្នក រងរបួស នោះឡើយ

National • January 30, 2026
 អគ្គិភ័យឆេះផ្ទះល្វែង របស់អាជីវករលក់ដូរចំនួន១១ ល្វែង ធ្វើពីថ្ម ប្រកស័ង្កសី ត្រូវបានឆេះអស់ស្ទើរទាំងស្រុង សំណាងល្អ គ្មានអ្នក រងរបួស នោះឡើយ

សៀមរាប៖ 

នៅវេលាម៉ោង២៤និង៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប  មានករណី អគ្គីភ័យ ឆេះផ្ទះល្វែង របស់ អាជីវករលក់ដូរចំនួន១១ល្វែង ធ្វើពីថ្ម ប្រកស័ង្កសី ត្រូវបានឆេះអស់ស្ទើរទាំងស្រុង ។ តែសំណាងល្អ គ្មាន អ្នករងរបួស ក្នុងហេតុការណ៍នោះឡើយ បានបង្កការភ្ញាក់ផ្អើលពេញក្រុង និង បណ្តាលឲ្យខូចខាត សម្ភារៈ លក់ដូរមួយចំនួនធំ ។ 

‎តាមប្រភពពី សមត្ថកិច្ចបានឲ្យដឹងថា មានករណីភ្លើងឆេះផ្ទះលក់ដូរ របស់អាជីវករ សរុបអស់១១ល្វែង ដែល មានផ្ទះល្វែងលក់មួកការពារសុវត្ថិភាព ចំនួន ០២ ល្វែង (ខូចខាតមួយចំនួនធំ) , ផ្ទះលក់ខោអាវជជុះក្បាលគីប ចំនួន ០១ល្វែង (ខូចខាតមួយចំនួនធំ) ។  ផ្ទះលក់ ពូក ខ្នើយ ចំនួន ០៣ល្វែង (ខូចខាតមួយចំនួនធំ) , -ផ្ទះលក់ផ្លែឈើចំនូន ០២ល្វែង (ខូចខាតមួយចំនួនធំ) , -ផ្ទះលក់ ចានឆ្នាំង ចង្រ្កាន ចំនួន ០២ ល្វែង (ខូចខាចអស់មួយចំនួនធំ) ។ ផ្ទះល្វែងបិទទ្វារទុកចោលមិនមានអ្នកជួលស្នាក់នៅទីនោះឡើយ ហើយ ចំពោះផ្ទះ០១ ល្វែងទៀត បានខូចខាតអាគារ) ។

‎ក្នុងករណីអគ្គិភ័យនេះ បណ្តាលមកពីទូរសេ្សខ្សែភ្លើង ព្រោះគ្មាន ម្ចាស់លក់ដូរ នៅក្នុងផ្ទះ នោះឡើយ ដោយ ចាក់សោរចោល ទៅដេកនៅផ្ទះរៀងៗខ្លួន ។  តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ នោះបានរលត់អស់ ទៅវិញនៅម៉ោង១និង៤៩នាទីយប់ថ្ងៃដដែល ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង អាជ្ញាធរជាតិអប្សរា ។ 

ក្នុងករណីនេះមិនមានប៉ះពាល់ដល់អាយុជីវិត ឬបង្កឲ្យមានរងរបួសដល់ប្រជាពលរដ្ឋណា ម្នាក់នោះទេ គឺឆេះតែសម្ភារៈសម្រាប់លក់ដូរអស់មួយចំនួនធំប៉ណ្ណោះ ។ 

តាមការ បញ្ជាក់ពីសមត្ថកិច្ចជំនាញពីករណីឆេះផ្ទះល្វែងទាំង ១១ល្វែងនេះ នៅមិន អាចទាន់ប៉ាន់ស្មាន ទឹកប្រាក់បានទេ ៕ 







x Enlarged Image