ភ្នំពេញ៖ 

បុរសម្នាក់ បានរងរបួសស្រាល ក្រោយពេលជិះម៉ូតូលឿនទៅបុកសត្វគោចំក្បាល យ៉ាងពេញទំហឹង បណ្តាលឲ្យសត្វគោងាប់នៅហ្នឹងកន្លែងភ្លាមៗ។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៦:៣០នាទីយប់ថ្ងៃទី២២ខែមករា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ស្នោ ខណ្ឌកំបូលរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញ បុរសម្នាកក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1WC-5301 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង ។

លុះពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកសត្វគោចំក្បាលពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូអូសនៅនិងផ្លូវបេតុង រងរបួសស្រាល ចំណែកឯសត្វគោវិញ ត្រូវបានងាប់នៅនិងកន្លែងអត់កើតហេតុ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូនិងសត្វគោទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ជាបណ្តោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕