ក្រោយពីជោគជ័យការប្រគួតកីឡាកាយវប្បជ្រើសរើសជើងឯកថ្នាក់ជាតិ និង ការប្រគួតជាលក្ខណះអន្តរជាតិជាច្រើនកន្លងទៅថ្មីៗនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា កាន់តែមានការរីកចម្រើន និងមានការគាំទ្រីថ្នាក់ដឹកនាំ និងពីសំណាក់មហាជន នេះសបញ្ជាក់ឲឃើញថាប្រភេទកីឡានេះប្រភេទកីឡាកាយវប្បកម្មកំពុងមានការរីកចម្រើនទៅមុខ ។ ព្រោះភាគច្រើនប្រជាចនគ្រុប់វ័យ ជាពីសេស ស្រទាប់យុវវ័យ ក៏កំពុងតែលេងកីឡាប្រភេទនេះក្នុងន័យដើម្បី ខុសភាព និង ការប្រគួតផងដែរ ក៏ប៉ុន្តែនៅមាន បងប្អូនខ្លះកំនៅមិន ទាន់យល់ច្បាស់ពីការហ្នឹកហាត់ និង ការប្រើប្រាសើសារធាតុហាមឃាត់ នៅក្នុងកីឡា ។ ដូនក្នុងនាមសហព័ន្ធកីឡាកាយវប្បកម្ពុជា តែងតែធ្វើការបង្កើតឲមានបណ្តុះបណ្តាលផ្សេៗ មិនថាទាំងអ្នកហ្វឹកកាត់ និង គ្រូបង្ហាត់ ។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ក៏បានប្រកាសបើកវគ្គបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាកាយវប្បកម្មកម្រិតមូល ឆ្នាំ២០២៦ ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នេះឡើង។ ដូចច្នេះសូមជូនដំណឹង ដល់មន្ទីរ រាជធានី ខេត្ត សមាគម ក្លិប កីឡាករ កីឡាការិនី និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ឲ្យបានជ្រាបថា សហព័ន្ធកីឡាកាយវប្បកម្ម(សកលក) ប្រកាសបើកវគ្គបណ្តុះបណ្តាល “គ្រូបង្វឹកកីឡាកាយ វប្បកម្មនិងលំហាត់ប្រាណ ថ្នាក់មូលដ្ឋាន ជំនាន់ទី៤ ឆ្នាំ ២០២៦ ។
វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មជំនាន់ទី៤ នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្មនៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិរៀបចំដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាផ្ទាល់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម មន្ទីរ រាជធានី ខេត្ត សមាគម ក្លិប កីឡាករ-ការិនីកាយវប្បកម្មនិងលំហាត់ ប្រាណកម្ពុជា និងអ្នកស្រឡាញ់ចូលចិត្តវិស័យកីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ដែលមានបំណងចង់ចូលរៀនវគ្គ បណ្ដុះបណ្តាលគ្រូកីឡាកាយវប្បកម្មនិងលំហាត់ប្រាណជំនាន់ទី៤ សូមអញ្ជើញ មកចុះឈ្មោះឲ្យបានមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជីម លើផ្សារទំនើបជីបម៉ុង សំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។
