យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអញ្ជើញប្រទេសឥណ្ឌាឲ្យចូលរួមក្នុងគំនិតផ្តួចផ្តើម "ក្រុមប្រឹក្សាសន្តិភាព" របស់លោក ដែលមានគោលបំណងដោះស្រាយជម្លោះសកល។ តែយ៉ាងណាមិញ មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថា តើប្រទេសឥណ្ឌានឹងយល់ព្រមចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ដែលដំបូងឡើយនឹងផ្តោតលើតំបន់ហ្គាហ្សានោះ។ គួរបញ្ជាក់ផងដែរថា ការអញ្ជើញប្រទេសឥណ្ឌានេះ ធ្វើឡើង ខណៈដែលទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងអាមេរិក កំពុងស្ថិតក្នុងភាពតានតឹង យោងតាមការបរាជ័យក្នុងការធានាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលនឹងបន្ថយពន្ធលើការនាំចេញទំនិញរបស់ឥណ្ឌាទៅកាន់អាមេរិក ដែលកំពុងប្រឈមមុខនឹងការយកពន្ធរហូតដល់ទៅ 50% នោះ។  ប្រទេសឥណ្ឌា មិនមែនជាប្រទេសតែមួយគត់ដែលទទួលបានការអញ្ជើញសម្រាប់គំនិតផ្តួចផ្តើមនេះនោះទេ ខណៈដែលលោកប្រធានាធិបតី ត្រាំ ក៏បានផ្ញើរលិខិតអញ្ជើញនេះទៅកាន់ប្រទេសប្រមាណ 60 ផ្សេងទៀត ក្នុងនោះរួមមានទាំងប្រទេសប៉ាគីស្ថានផងដែរ។