យោងតាមប្រភពព័ត៌មានពីក្រសួងអាកាសចរណ៍ លោក អាជីត ផាវ៉ា អនុប្រធានរដ្ឋ ម៉ាហារ៉ាស្ត្រា របស់ប្រទេសឥណ្ឌា បានស្លាប់ រួមជាមួយមនុស្ស 4 នាក់ទៀតកាលពីថ្ងៃពុធ ទី28 ខែមករា បន្ទាប់ពីការឆាបឆេះនឹងធ្លាក់យន្តហោះ។ ប្រភពបានបន្តថា លោក ផាវ៉ា កំពុងធ្វើដំណើរពីរដ្ឋធានី ម៉ុមបៃ ទៅកាន់ភូមិកំណើតរបស់លោក ដើម្បីឃោសនាការបោះឆ្នោតជ្រើសរើសសមាជិកសភាក្នុងតំបន់។ ភ្លាមៗនោះ យន្តហោះបានឆាបឆេះ នឹងធ្លាក់នៅលើទីវាលមួយកន្លែង ដែលធ្វើឲ្យលោក ផាវ៉ា និងក្រុមការងាររបស់លោក ចំនួន 4 នាក់ទៀត បានស្លាប់នៅនឹងកន្លែង ខណៈដែលមូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
