ភ្នំពេញ៖
ផ្ទះល្វែងស្តុកសម្ភារៈក្មេងលេងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែខាងនាំគ្នាជួយទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ រួចទាក់ទងទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមិជួយអន្តរាគមន៍បន្ទាន់។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧:១៥នាទីយប់ថ្ងៃទី០៧ខែមករា ឆ្នាំ២០២៦ ចំណុចខាងក្រោយផ្សារត្រពាំងថ្លឹង ស្ថិតក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ពួកគាត់បានឃើញផ្សេងហុយយ៉ាងខ្មួលខ្មាញ់លាយឡំនិងអណ្តាតភ្លើងឆេះយ៉ាងសន្ធ សន្ធៅចេញពីក្នុងផ្ទះ ។ ភ្លាមនោះដែរ ក៏បានបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យម្នាក់មួយនិងទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចក៏ទាក់ទងទៅសមត្ថកិច្ច មូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។
ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន ក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បន្ទាន់។ ក្រោយពីទទួលដំណឹងខាងលើ លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យចេញទៅជួយបាញ់ពន្លត់ភ្លាម ៗផងដែរ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញប្រតិបត្តិការបាញ់ពន្លត់ចប់ ឃើញថាកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ក្នុងនោះដែរ មិនបណ្តាលឲ្យមានអ្នកណាម្នាក់ រងរបួសនោះឡើយ គឺរងការខូចខាតតែសម្ភារៈក្នុងផ្ទះមួយចំនួនធំតែប៉ុណ្ណោះ។
ចំពោះមូលហេតុគ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងធ្វើការស្រាវ ជ្រាវនៅពេលក្រោយផងដែរ៕
