មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីនី បានចោទប្រកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ពីការញុះញង់ឲ្យផ្ទុះបាតុកម្មក្នុងប្រទេស អស់រយៈពេលជាច្រើនសប្តាហ៍ ដែលជំរុញឲ្យមានការបង្រ្កាប និងសម្លាប់ជិវិតមនុស្សរាប់ពាន់នាក់នោះ។ បាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃទី 28 ខែធ្នូ ជុំវិញវិបត្តិសេដ្ឋកិច្ច និងចុងក្រោយវិវឌ្ឈន៍រាលដាលទៅជាបាតុកម្មទូទាំងប្រទេស ដោយទាមទារឲ្យបញ្ចប់ការគ្រប់គ្រងរបស់បព្វជិតនៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។  ស្ថាប័នបព្វជិតអ៊ីរ៉ង់ បានស្តីបន្ទោសការផ្ទុះឡើងនៃអំពើហិង្សានេះ ទៅលើក្រុមប្រដាប់អាវុធដែលក្លែងខ្លួនជាអ្នកតវ៉ា និងនិយាយថា អ៊ីស្រាអែល និងអាមេរិក ជាអ្នកនៅពីក្រោយភាពចលាចលនេះ។