តុលាការប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសម្រេចលើការចោទប្រកាន់ពីបទប្រើច្បាប់អាជ្ញាសឹករបស់លោកអតីតនាយករដ្ឋមន្ត្រី ហាន ឌុក សូ

International • January 21, 2026
តុលាការប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសម្រេចលើការចោទប្រកាន់ពីបទប្រើច្បាប់អាជ្ញាសឹករបស់លោកអតីតនាយករដ្ឋមន្ត្រី ហាន ឌុក សូ

តុលាការទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសម្រេចលើការចោទប្រកាន់ប្រឆាំងនឹងអតីតលោកនាយករដ្ឋមន្ត្រី ហាន ឌុក សូ នៅថ្ងៃពុធ ទី21 ខែមករានេះ ជុំវិញការជួយអតីតលោកប្រធានាធិបតី យូន សុក យុល ក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូ ឆ្នាំ 2024 និងជួយដល់ការបះបោរ។ កាលពីខែវិច្ឆិកាឆ្នាំមុន ព្រះរាជអាជ្ញាពិសេសរបស់ប្រទេសកូរ៉េខាងត្បូង បានស្វែងរកការកាត់ទោសលោក ហាន ឲ្យជាប់ពន្ធនាគាររយៈពេល 15 ឆ្នាំ ក្រោមបទចោទប្រកាន់ ប្រើប្រាស់តួនាទីផ្ទាល់ខ្លួនក្នុងការ ជួយ និងញុះញង់ ឲ្យមានការបះបោរ និងប្រកាសច្បាប់អាជ្ញាសឹកខុសច្បាប់ ខណៈដែលលោក ហាន ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកកាន់អំណាចទី 2 ក្នុងកិច្ចការរដ្ឋ មានកាតព្វកិច្ចពិនិត្យមើលការរំលោភបំពានអំណាចណាមួយ ដែលបំពានដោយលោកប្រធានាធិបតី។ តែយ៉ាងណាមិញ លោក ហាន បានច្រានចោលការចោទប្រកាន់នេះ ដោយថា លោក មានការសោកស្តាយដែលមិនអាចបញ្ឈប់លោក យូន ពីការប្រកាសច្បាប់អាជ្ញាសឹកបាន តែលោក «មិនដែលយល់ព្រម ឬព្យាយាមជួយនោះឡើយ»។





x Enlarged Image