សប្ភាហ៍ទី១២ នៃការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២៥/២៦ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ កងយោធពលខេមរភូមិន្ទ ប្រកួតឈ្នះ ក្រុមយុវជនអាយុក្រោម១៨ឆ្នាំសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំ ក្នុងលទ្ធផល ១ទល់និង០ នៅទីលានបាល់ទាត់កងយោធពលខេមរភូមិន្ទ ស្តាតចាស់ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ។

ខណៈនៅព្រឹកថ្ងៃទី០៤ មករា វិញ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំព្រៈខ័នរាជស្វាយរៀង ប្រកួតឈ្នះ ក្រុមយុវជនសាលាតម្រង់ទិសរាជធានីភ្នំពេញ ក្នុងលទ្ធផល៤ទល់និង០ នៅទីលានហ្វឹកហាត់ព្រះខ័នរាជស្វាយរៀង។ 

ក្រុមយុវជន អង្គរថាយហ្គឺរ ប្រកួតចាញ់ក្រុមយុវជន វិសាខាក្នុងលទ្ធផល ១ទល់និង៧ នៅកីឡដ្ឋាន អាគីរ៉ូហាតូ ខេត្តសៀមរាប រីឯយុវជនសាលាបាល់ទាត់ជាតិបាទី ប្រកួតស្មើគ្នា១ទល់និង១ជាមួយយុវជន ISI ដង្កោសែនជ័យ នៅទីលានសាលាបាល់ទាត់ជាតិ ចំណែកឯក្រុមយុវជនក្លិបបាល់ទាត់បឹងកេត ប្រកួតឈ្នះ ក្រុមយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងលទ្ធផល ២ទល់០នៅទីលានហ្វឹកហាត់របស់ក្លិបបាល់ទាត់បឹងកេត ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។