ភ្នំពេញ៖
បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកបឹងហើមស្អុយហើយរាយការណ៍ទៅសមត្ថកិច្ចនាំគ្នាស្រង់យកទៅត្រួតពិនិត្យ។ ការប្រទះឃើញសាកសពនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី០២ ខែ មករា ឆ្នាំ ២០២៦នៅចំណុចបឹងក្ដារ ស្ថិតនៅ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានី ។
សពបុរសរូបនោះពុំទានស្គាល់អត្តសញ្ញាណឡើយដែលគេសង្ស័យថា អ្នកប្រកបរបររកត្រីនិងខ្យងហើយបានលង់ទឹកស្លាប់និងបានអណ្តែតឡើង។បន្ទាប់ពីភ្ញាក់ផ្អើលប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចស្រង់ឡើងលើគោកដើម្បីត្រួតពិនិត្យ។
តាមការត្រួតពិនិត្យ លោកឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានធ្វើការសន្និដ្ឋានថាបុរសរូបនោះស្លាប់ដោយសារលង់ទឹក។សពត្រូវបានសមត្ថកិច្ចបញ្ជូនទៅតម្កល់នូវឈាបនដ្ឋានវត្តវាលស្បូវ ខណ្ឌច្បារអំពៅរងចាំសាច់ញាតិ៕
