កងកម្លាំងយោធាអាមេរិក បានសម្លាប់មេដឹកនាំសម្ព័ន្ធក្រុមអាល់កៃដាមួយរូប ដែលមានជាប់ពាក់ពន្ធ័នឹងការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមលើជនជាតិអាមេរិកនៅក្នុងប្រទេសស៊ីរីកាលពីខែមុន។ លោក បាឡាល់ ហាសាន អាល់ ចាស៊ីម មាន «ជាប់ពាក់ពន្ធ័ដោយផ្ទាល់» ជាមួយក្រុម ISIS ដែលបានសម្លាប់ជនជាតិអាមេរិក និងស៊ីរីកាលពីថ្ងៃទី 13 ខែធ្នូ ក្នុងទីក្រុង ផាមីរ៉ា របស់ប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 13 ខែធ្នូមក កងកម្លាំងអាមេរិក បានបើកការវាយប្រហារនៅក្នុងប្រទេសស៊ីរី ដោយកំណត់គោលដៅលើក្រុមឧទ្ទាម ISIS ជាង 100 កន្លែង។