បាត់ដំបង៖

យ៉ាងហោចណាស់ មនុស្ស០៤នាក់ បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នានៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលសេះស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បាន កើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AR-6373 បើកបរដោយស្ត្រីម្នាក់និងអ្នករួមដំណើរម្នាក់ ទិសដៅពីកើតទៅលិច ។

ចំណែកម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាCLICK ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AT-0657 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរម្នាក់ ទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលបុកគ្នាពេញទំហឹង បណ្តាលអោយស្រ្តីខាងម៉ូតូឌ្រីមម្នាក់រងរបួសធ្ងន់ និង០៣នាក់ផ្សេងទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប ង្អែកខេត្ត ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង ដក ហូតយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរងចាំដោះស្រាយតាមផ្លូវ ច្បាប់៕