យោងតាមសេចក្តីថ្លែងការណ៍ពីប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងមួយគ្រាប់ ទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី3 ខែមករា។ នេះ ជាលើកចុងក្រោយបំផុត ដែលទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងរបស់ខ្លួន ស្របពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឲ្យបង្កើនសមត្ថភាពផលិតអាវុធទ្វេដង។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោកប្រធានាធិបតី គីម បានបន្តចុះត្រួតពិនិត្យរោងចក្រផលិតគ្រឿងសព្វាវុធជាច្រើន ដូចជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលយុទ្ធសាស្រ្ត។