លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រារព្ធខួប 1 ឆ្នាំនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក និងបានអួតសរសើរពីអ្វីដែលសេតវិមានបានពិពណ៌នាថា ជាសមិទ្ធផលចំនួន 365។ លោកប្រធានាធិបតី ត្រាំ បានធ្វើការអបអរសាទរ និងបាននិយាយថា ក្នុងឆ្នាំដំបូងនេះ រដ្ឋបាលរបស់លោក សម្រេចបានសមិទ្ធផលច្រើនជាងសមិទ្ធផលផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រ បូករួមទាំងសកម្មភាពយោធា ការអនុវត្តព្រំដែន កំណើនសេដ្ឋកិច្ច និងគោលនយោបាយការបរទេស។ ខណៈដែលបង្ហាពីសៀវភៅឯកសារដ៏ក្រាស់មួយក្បាល លោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា "ទាំងនេះគឺជាសមិទ្ធផលនៃអ្វីដែលយើងសម្រចបាន ពីមួយទំព័រទៅមួយទំព័រ" នឹងមិនអាចអានចប់ ក្នុងមួយសប្តាហ៍នោះទេ រដ្ឋបាលរបស់លោកសម្រេចបានសមិទ្ធផលច្រើនជាងរដ្ឋាភិបាលមុនៗ "ឆ្ងាយណាស់" ជាពិសេសក្នុងការបញ្ចប់សង្គ្រាម និងការកសាងកម្លាំងយោធាអាមេរិកឡើងវិញ។